Overwatch ធ្វើការបន្ថែមរបាឈាមសម្រាប់អ្នកចូលទស្សនាការប្រកួតក្នុងហ្គេម - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

Overwatch ធ្វើការបន្ថែមរបាឈាមសម្រាប់អ្នកចូលទស្សនាការប្រកួតក្នុងហ្គេម


ពីមួយថ្ងៃទៅមួយថ្ងៃ Overwatch កាន់តែមានមនុស្សជាច្រើនចាប់អារម្មណ៍ និង ចូលចិត្តដោយសារតែ ហ្គេមនេះ ជាប្រភេទហ្គេម ប្រយុទ្ធគ្នាមួយបែប ហៅថាវិទ្យាសាស្រ្ត និង ប្លែកភ្នែកផងដែរ វាអាចនឹងធ្វើអោយ អ្នកដែលមើលធម្មតា មិនទាន់ចេះលេង វិលមុខបន្តិចដោយសារតែ មើលទៅហាក់បីដូចជាស្មុគស្មាញខ្លាំង។

ប៉ុន្តែប្រសិនបើលោកអ្នកបានប៉ះហ្គេមនេះ ជឿជាក់ថា មិនងាយនឹងងើបចេញរួចឡើយ ខ្ញុំសង្កេតឃើញច្រើនសារច្រើនលើកហើយ ដោយសារតែវាពិតជាមានសមត្តភាពខ្ពស់ មិនត្រឹមតែមានការ ធ្វើឡើងនូវកំណែទម្រង់ផ្សេងៗនោះទេ ថែមទាំងមានការប្រកួតផ្សេងៗ ដើម្បីលើកទឹកចិត្តទៅកាន់ កីឡាករផងដែរ។



 ថ្មីៗនេះ Overwatch បានធ្វើការបន្ថែមនូវរបាឈាមហើយ សម្រាប់អ្នកចូល Spectator ហ្គេម ហៅថាអ្នកចូលទៅទស្សនាការប្រកួតរបស់ពួកគេផ្ទាល់ក្នុងហ្គេម។ ការដាក់បញ្ចូលមុខងារនេះ ធ្វើអោយ អ្នកលេង Overwatch កានតែមានភាពងាយស្រួលជាងមុខ ជាពិសេសផ្តល់ឪកាសដោយ ប្រិយមិត្តជាច្រើន បង្កើតការប្រកួតផ្សេងៗផងដែរ។

ប្រភព PCGamer
Powered by Blogger.