បៀរលើ Online ស៊ីគូ កាតេ ទៀនលេន បានម៉ាអ៊ែមជាមួយមិត្តភក្តិ និង អ្នកដទៃ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

បៀរលើ Online ស៊ីគូ កាតេ ទៀនលេន បានម៉ាអ៊ែមជាមួយមិត្តភក្តិ និង អ្នកដទៃ


King of Cards Khmer កម្មវិធីហ្គេមលើ Online មួយបែបបង្កើតឡើងដោយ ក្រុមការងារ Sabay Osja ដែលមាន ហ្គេមបៀរចំនួន ៣ គឺ ស៊ីគូរ កាតេ និង ទៀនលេន ដូច្នេះសម្រាប់ប្រិយមិត្តដែល ចូលចិត្តជួបជុំគ្នា លំហែកាយ នៅខាងក្រៅ ឬ តាមទីឆ្ងាយជិតផ្សេងៗនោះ មិនចាំបាច់នាំយកបៀរតាមខ្លួនទៀតឡើយ មានតែកម្មវិធីកម្សាន្តមួយនេះ ជាការស្រេចព្រោះវាអាចធ្វើការ អញ្ជើញលេងជាមួយគ្នាបានផងដែរ។



តាមរយៈហ្គេមនេះ អ្នកអាចស្វែងរកតាមរយៈ Gold របស់វាត្រឡប់មកវិញដើម្បីធ្វើការ ជួលនូវមុខងារផ្សេងៗ ដូចជា ឆាតដែលមានសារពិសេសៗ និងការប្រើប្រាស់នូវមុខងារធ្វើជា Host អាចអញ្ជើញមិត្តភក្តិមកលេងបានជាមួយគ្នា។ វាមិនពិបាកក្នុងការចុះឈ្មោះឡើយ ដោយសារតែហ្គេមនេះ វាមានមុខងារ តំណរភ្ជាប់ជាមួយនឹង Facebook រួចរាល់ប្រសិនបើអ្នកលេងវា ហើយអាចនាំមិត្តភក្តិ ឬ មានមិត្តភក្តិណាលេងដែល មាន Friend Facebook ជាមួយអ្នក អ្នកនឹងទទួលបានសាររង្វាន់ក្នុងការបង្វិលយករង្វាន់ផងដែរ។


អ្វីដែលពិសេសនោះអ្នកក៏អាចធ្វើការផ្លាស់ប្តូរ ឈ្មោះ និង រូបតំណាងផ្ទាល់ខ្លួនចេញបានផងដែរ ក៏ដូចជា ការដាក់តាំងរូបតំណាងតុក្កតាផ្សេងៗ ដែលដាក់អោយ។ មួយវិញទៀត អ្នកមិនចាំបាច់ភ័យព្រួយរឿងបាត់បង់ Gold ក្នុងការកម្សាន្តហ្គេមនេះ ឡើយ ដោយវាមានកងសម្រាប់បង្វិលយក Gold និង រង្វាន់ផ្សេងៗ រយៈពេល មួយម៉ោងម្តង និងការអញ្ជើញមិត្តភ្កិកលើ Facebook ដើម្បីបាន Gold បន្ថែម ឬ ក៏អាចធ្វើការ បញ្ចូលនូវ Gold តាមរយៈ Paygo, Cellcard និង Sabay Coin បានដូចគ្នា។ 



ប្រភព Sabay 


Powered by Blogger.