ល្ងាចនេះក្រុម Dota 2 IQ តំណាងអោយកម្ពុជា ឡើងយន្តហោះទៅប្រកួតនៅម៉ាឡេស៊ីហើយ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ល្ងាចនេះក្រុម Dota 2 IQ តំណាងអោយកម្ពុជា ឡើងយន្តហោះទៅប្រកួតនៅម៉ាឡេស៊ីហើយ


អ្វីដែល IQ ធ្វើបានគឺការចូលរួមការប្រកួតផ្សេងៗ តាមរយៈ Online ក្នុងការស្ទាបស្ទង់ និង ស្រង់យកបទពិសោធន៍ផ្សេងៗជាដើម ដើម្បីអោយក្រុមរបស់ខ្លួនកាន់តែមាន ការអភិវឌ្ឈន៍កាន់តែរីកចម្រើន ហើយនាពេលថ្មីៗនេះ ក្រុម IQ បានចូលរួមការប្រកួតមួយនៅម៉ាឡេស៊ី ដែលមានឈ្មោះថា Top of The Hill រៀបចំដោយ ក្រុមការងារ Syber X Syber ។



តាមរយៈការប្រកួតនេះផងដែរក្រុម IQ មានការជឿជាក់ខ្ពស់ព្រោះក្រុមរបស់ខ្លួនបាន ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ហើយ ការប្រកួតនេះ តម្រូវអោយ ក្រុមទាំងអស់ដែលចូលរួម ៨ ក្រុមចុងក្រោយ ធ្វើដំណើរទៅ ម៉ាឡេស៊ីដើម្បីបន្តការប្រកួត ប៉ុន្តែសម្រាប់ តម្លៃ នៃការស្នាក់នៅ និង ការធ្វើដំណើរត្រូវចេញដោយខ្លួនឯងទាំងស្រុង។

យ៉ាងណាមិញ IQ នៅតែមានសង្ឈឹមដោយសារតែមានការគាំទ្រ និងជម្រុញ ពីអ្នកឧបត្ថមគឺ ក្រុមហ៊ុន Kompaz Cambodia បានសម្រេចចេញថ្លៃស្នាក់នៅ និង ការហូបចុកទាំងស្រុងរីឯ Gold Cyberarena បានសម្រេចចេញថ្លៃសំបុត្រយន្តហោះអោយផងដែរ។

គួរបញ្ចាក់ផងដែរថា ប្រមាណជាម៉ោង 4:45 ល្ងាចនាទីនេះ ក្រុម IQ នឹងធ្វើការឡើងយន្តហោះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដោយត្រូវចំណាយពេល ៣ ទៅ ៤ ម៉ោង ចំពោះការប្រកួតនឹងបើកឆាកនៅថ្ងៃទី 20 ខាងមុខនេះហើយនឹងបញ្ចប់នៅថ្ងៃទី ២១។ តើអ្នកទាំងអស់គ្នាុមានអ្វីជូនពរដល់ពួកគាត់ដែរឬទេ?

ប្រភព NoobieGMK
Powered by Blogger.