Channel Youtube របស់ក្មេងខ្មែរត្រូវបានបាត់បង់ហើយ - Noobie GMK

Header Ads



ឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

Channel Youtube របស់ក្មេងខ្មែរត្រូវបានបាត់បង់ហើយ


នៅព្រឹកនេះ តាមរយៈទំព័រ Facbook របស់ ពន្លឺដែលមានឈ្មោះថា Ponleur Koa បានបង្ហោះទាក់ទងនឹងគណនី Youtube របស់ខ្លួន ដែលត្រូវបាន Youtube បិទចោលបន្ទាប់ពីមានបញ្ហា ទាក់ទងនឹង Content Copyright វាអាចនឹងមកពី ប្រព័ន្ធរបស់ Youtube មានដំណើរការ ខុសបច្ចេកទេសក្នុងការត្រួតពិនិត្យ មិនបានច្បាស់លាស់ រអាក់រអួលជាដើម ណាមួយ បទដែលមានក្នុង Channel របស់ក្មេងខ្មែរ មានគេ យកទៅកែ ហើយបង្ហោះច្រើនពាសពេញ Youtube ផងនោះ ទើបណ្តាលអោយកើតឡើងនូវបញ្ហានេះ។

មកទល់ពេលនេះ ពន្លឺនៅតែមិនអាចយក Channel របស់ខ្លួន បើទោះបីជាព្យាយាមធ្វើការ Report ទៅកាន់ Youtube តាមរយៈ Email ក្តី វាជារឿងដែលគួរអោយសោកស្តាយមែនទែន ព្រោះអីគាត់ចំណាយពេល ប្រមាណជា ៤ ឆ្នាំទម្រាំមកដល់សព្វថ្ងៃ បទដែល បានផលិតដោយស្នាដៃខ្លួនឯងពិតៗ មិនតិចឡើយ។

ប្រភព Ponlue Koa
Powered by Blogger.