ស្វែងយល់ពីចំនុចខ្លាំងនិងខ្សោយរបស់ IDris! រួមទាំងតួអង្គ Counter - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ស្វែងយល់ពីចំនុចខ្លាំងនិងខ្សោយរបស់ IDris! រួមទាំងតួអង្គ Counter


Idris គឺជាតួអង្គចំណូលថ្មីមួយដែលប្រលូកខ្លួនចូលមកពិភពគុណ Vainglory ក្នុង Version 2.0 ទើបនឹង Update ថ្មីៗនេះ ដែល តួអង្គនេះគឺជាតួអង្គដែលអាចបំលែងខ្លួនបានទាំង ប្រភេទ វៃ ដោយដៃ និង បាញ់ចេញជា សិល្បិ៍ មិនថា Build យក 125 WP ឬ 125 CP ឡើយ វានឹងអាចក្លាយជា Melee ឬ Mage តាមចិត្តរបស់អ្នកលេង។

ចំពោះចំនុច Teamfight របស់ Idris គឺជាតួអង្គមួយដែលងាយបំផុតក្នុងការ តាមសម្លាប់សត្រូវដែលរត់គេចខ្លួនដោយសារតែតួអង្គនេះ គឺមានលទ្ធភាព អាចរត់លឿននិងមាន សិល្បិ៍ទីមួយដើម្បីដេញ បន្ថែមតែប្រសិនបើអ្នកចង់ប្រើប្រាស់សិល្បិ៍នេះអោយចេះ Blind លេង ជា Weapon ធ្វើយ៉ាងណាអោយមាន Damage 125 ឡើងគឺប្រាកដជាអាចអោយលោកអ្នក Blind បានភ្លាមៗ ចំណែកឯការ បាញ់សិល្បិ៍ជាចម្ងាយ ប្រសិនបើលោកអ្នកអាចផ្គុំ iTems បាន 125 Crystal Power Damage ឡើងទៅអ្នកនឹងអាចធ្វើការ បាញ់ជាចម្ងាយបានភ្លាម ដូចការអធិប្បាយរបស់ខ្ញុំនៅខាងលើម្តងរួចមកហើយ។

តាមរយៈការណែនាំពី Vainglory សម្រាប់ Idris ប្រសិនបើលោកអ្នកចង់លេង ជា Weapon គឺ Sorrowblade វាល្អបំផុតជួយអោយអ្នកទទួលបាន 125 Weapon ឡើងទៅ និងអាចធ្វើអោយ សិល្បិ៍ទីមួយ Blind ចូលបានយ៉ាងងាយផងដែរ បន្ទាប់មកគឺ Breaking Point ក្នុងការជួយ អូស Stacks ខណៈពេលដែលសិល្បិ៍ Shroudstep របស់វាបានប្រើប្រាស់ ក្នុងនោះផងដែរ ក៏មានការណែនាំអោយប្រើប្រាស់ iTem បឺតឈាមថ្មីផងដែរគឺ Poison Shiv ព្រោះវាជាអាវុធក្នុងការ សម្លាប់សត្រូវដែលមាន Roam ចាំចុចឈាមអោយ និងរារាំង item Fountain of Renewal នោះអី គួរបញ្ចាក់ផងដែរថា សម្រាប់ការលេង ជា Weapon អ្នកអាចទទួលបាន Damage ច្រើនជាង Crystal ប៉ុន្តែលុះត្រាតែប្រើប្រាស់ដៃដើម្បីប្រយុទ្ធមិនមែនបាញ់ជាចម្ងាយឡើយ។

រីឯការណែនាំ Crystal Power វិញមានដូចជា Broken Myth  ងាយអោយវាអាចអូស Stacks បានតាមរយៈការខៃធម្មតា, Frostburn ជួយទាក់ជើងសត្រូវអោយយឺតងាយស្រួលក្នុងការសម្លាប់ និង Alternation Current គឺអាចជួយបង្កើនល្បឿន ក្នុងការវាយប្រហារ ហើយ បង្កើន Damage ផងដែរ ចំណែកឯ Clockwork ជួយអោយអ្នក ធ្វើការប្រើប្រាស់សិល្បិ៍បានកាន់តែលឿន ម្តងហើយម្តងទៀត។

ចំនុច Hero ដែល Idris ងាយស្រួលសម្លាប់នោះគឺ Celeste CP គឺងាយបំផុត ព្រោះ Idris Weapon ដែលជា តួអង្គមួយ ងាយក្នុងការគេចចេញពីការបន្តក់ចាប់ជាប់របស់ Celeste យ៉ាងងាយបំផុត រីឯ Saw CP ក៏ដូចគ្នាផងដែរ យ៉ាងណាមិញសម្រាប់ Krul គឺ Idris ងាយបំផុតជួយនឹង item WP បង្ហូរឈាមថ្មី ណាមួយ សិល្បិ៍រត់លឿន និង បផ្ទុះទៀត ចឹងគឺអាចសម្លាប់លើ Krun កាន់តែងាយ។

ក្រឡែកមកមើល តួអង្គដែល Idris ខ្លាចវិញម្តងនោះគឺ Saw ដែលលេង WP ព្រោះ Saw លេង Weapon នេះគឺវាខ្លាំងហើយបាញ់លឿនទៀត ចឹងហើយ Idris មិនអាចចូលចុះឡើយ រីឯ Catherine ក៏ជាតួអង្គដែលជះ Damage នឹងចាប់ Stun បានក៏ដូចជាដាក់ Silent ផងដែរ ចឹងហើយ Idris គឺពិបាក សម្រាប់ទប់ទល់នឹង Roam ម្នាក់នេះ ចំពោះ Taka CP រឺតតែអាចសម្លាប់ទៅលើ Idris បានយ៉ាងងាយដូចគ្នា ដោយសារតែ Taka ជាតួអង្គរហ័សដូចគ្នា តែមានមុខងារច្បាស់លាស់ និង Damage ច្បាស់លាស់ មិនបែងចែកដូច Idris។

ប្រភព Vainglory

Powered by Blogger.