ភាពផ្លាស់ប្តូរខ្លាំង និង ខ្សោយរបស់ Hero ក្នុង Vainglory ជំនាន់ 2.0 - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ភាពផ្លាស់ប្តូរខ្លាំង និង ខ្សោយរបស់ Hero ក្នុង Vainglory ជំនាន់ 2.0


រាល់កំណែ Update Vainglory នីមួយៗមិនត្រឹមតែមានការផ្លាស់ប្តូរនូវមុខងារ និង ការដាក់បន្ថែមតួអង្គក៏ដូចជា Skin ឬ មួយផែនទីនោះទេ វាថែមទាំងមានការ ផ្លាស់ប្តូរ ខ្លាំង និង ខ្សោយរបស់ តួអង្គនីមួយៗក្នុងហ្គេមផងដែរ ជាធម្មតា រាល់ហ្គេម Online គឺតែងតែធ្វើបែបនេះជាញឹកញាប់ទៅហើយ។
សម្រាប់កំណែទម្រង់ 2.0 នេះខ្ញុំសង្កេតឃើញថា មិនមានការផ្លាស់ប្តូរ Hero ច្រើនណាស់ណាឡើយ ដូចរាល់ដងព្រោះគេផ្តោតលើ Hero ថ្មីនឹងមុខងារច្រើនជាង។ ចង់ដឹងថា តួអង្គណាខ្លះដែលត្រូវបាន ផ្លាស់ប្តូរអោយខ្លាំង និង ខ្សោយតាមដានទាំងអស់គ្នា៖

Alpha

សម្រាប់ Alpha សិល្បិ៍ Infinite Reboot វានឹងផ្លាស់ប្តូរនូវ Energy ដែលជួយបន្ថែមអោយការ Rebooting ឈាមរបស់ Alpha កាន់តែច្រើន (50% នៃ Energy Ratio) រីឯការផ្លាស់ប្តូរ បញ្ចូល Recharge Energy វិញវានឹងធ្វើអោយ Alpha reboot កាន់តែលឿនផងដែរ (15% នៃ recharge ratio) ចាប់ពីពេលនេះទៅប្រសិនបើអ្នកទិញ iTems Energy សម្រាប់នាង គឺកាន់តែល្អខ្លាំងសម្រាប់សិល្បិ៍ Infinite Reboot ហើយក៏កាន់តែខ្លាំងជាមុនដែរ។ សិល្បិ៍ Prime Directive ពេលដែលអ្នកប្រើប្រាស់វា វានឹងនាំយក Stacks អោយអ្នកបន្ថែមពីការផុតកំណត់ ហើយកាន់តែអស្ចារ្យក្នុងការ វាយប្រហារលើសត្រូវផងដែរ។ Core Charge សម្រាប់ការលេង Basic Attack របស់ Alpha វានឹងជួយបន្ថែម 50% នៃ Cooldown ជំនួសអោយ 100% Cooldown បន្ទាប់ពីប្រើប្រាស់ Core Charge រួចរាល់។

Flicker

និយាយពី សិល្បិ៍ Fairy Dust របស់ Flicker ដួចជួយអោយ សត្រូវដើរយឺតនិងជួយអោយមិត្តរួមក្រុមសម្លាប់សត្រូវនោះវាត្រូវបានទម្លាក់ហើយ ពី 40-45-50-55-70% ទៅ 30-40-45-50-60% វិញម្តង។

Ozo 

សម្រាប់ Acrobounce វានឹងផ្លាស់ប្តូរ អតិបរមាណ ល្បឿនស្បែងជើង ត្រឹម 4.5 (200 WP) រីឯ អតិបរិមាណ រយៈពេលប្រើប្រាស់ស្បែកជើងត្រឹម 2.5 (200 WP) ចឹងមានន័យថាក្រោយពេលដែល Ozo ប្រើប្រាស់សិល្បិ៍ជាន់ពីលើសត្រូវរួចរាល់វាអាចរត់លឿនបានយ៉ាងងាយបំផុត។

Lyra

សម្រាប់ Lyra ខ្លួននាងផ្ទាល់គឺបាញ់បានជិតជាងមុនដោយពីមុន 6.8 តែពេលនេះ ចម្ងាយបាញ់បានត្រឹម 6.6 ប៉ុណ្ណោះ មិនអាចឈ្លានពានសត្រូវលើ Lane បានងាយដូចមុនឡើយ។ រីឯ Imperial Sigil មិនមានការបន្ថែមឈាមក្រោយពេលដែល ផុតពេលវេលាទៀតឡើយ ប៉ុន្តែសម្រាប់ការតម្លើងឈាមទាន់ពេលវេលាវាត្រូវបានតម្លើងពី 35-50-65-80-110+10% បន្ថែមឈាមឡើងដល់ទៅ 40-60-80-100-140 + 12%

Kestrel

ចប់ហើយ Kestrel សម្រាប់ល្បឿនៃការវាយប្រហាររបស់នាងធ្លាក់ពី 100-135% ទៅ 100-111% ប៉ុណ្ណោះ រីឯ សិល្បិ៍ Adrenaline វិញដែលបន្ថែមល្បឿនវាយប្រហារនោះក៏វាធ្លាក់ដែរពី 10% សល់តែ 5% ប៉ុណ្ណោះ។
Joule

សម្រាប់ Joule វានឹងតម្លើងល្បឿនការវាយប្រហារពី 100% ទៅ 100-113% រីឯសិល្បិ៍ Thunder Strike វានឹងធ្លាក់ Cooldown ពី 3 ទៅ 2.5 វិនាទីប៉ុណ្ណោះ។

Koshka 

សម្រាប់សិល្បិ៍ Twirly Death របស់នាងដែលជំនួយកម្លាំងអោយនោះ វាត្រូវបានលុបចោល មុខងារជំនួយកម្លាំងវាយប្រហារ ដែលមាន Stutter Step ជួយអោយ ល្បឿន វាយប្រហារកាន់តែលឿនសម្រាប់ការវាយប្រហារបន្ទាប់ទៀតហើយ ហើយសម្រាប់ ការតម្លើងកម្លាំងវាយប្រហារ វិញមាន Cooldown ទាបជាងមុនគឺ 0.5 វិនាទី ដែលពីមុនគឺ 0.8 វិនាទី។

Ringo 

សិល្បិ៍ Twirling Silver សម្រាប់ ringo វានឹងធ្លាក់ Cooldown ពី 10 ទៅ 9 វិនាទី ប៉ុន្តែតម្លៃនៃការប្រើប្រាស់ Energy វាក៏ផ្លាស់ប្តូរដែរ ថែមទាំង ទាបជាងមុនទៀតផងគឺ 50-60-70-80-90 នៅសល់ត្រឹម 50-55-60-65-70 ប៉ុណ្ណោះ។

ប្រភព Vainglory

Powered by Blogger.