ស្វែងយល់ពីក្រុម Hunter ជើងខ្លាំង Vainglory ដ៏ល្បីល្បាញដែលមានប្រធានក្រុមជា Queen - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ស្វែងយល់ពីក្រុម Hunter ជើងខ្លាំង Vainglory ដ៏ល្បីល្បាញដែលមានប្រធានក្រុមជា Queen


បន្ទាប់ពី Infamous Legion ក៏នៅមានក្រុមប្រចាំតំបន់អាស៊ីមួយទៀត ដែលល្បីល្បាញដែល គឺ Hunter ដោយសារតែភាពមមាញឹករបស់ក្រុមនេះនៅឯប្រទេសចិន និង សហរដ្ឋអាមេរិច មានការប្រកួតជាញឹកញាប់ផងនោះទើបអាក់ខាន មិនសូវបានចូលរួមប្រកួតនៅតំបន់អាស៊ីណាស់ណាឡើយ។ តោះយើងមកមើលកីឡាករនៅក្រុមនេះទាំងអស់គ្នា៖

hunters

Queen ក្នុងនាមជា ប្រធានក្រុមវិរៈនារីមួយរូបមានឈ្មោះពិតថា Pan Ruo Tian ជាជនជាតិចិន ហើយមុខងាររបស់នាងគឺ Roam ចំណង់ចំណូលចិត្តតួអង្គគឺ Catherine ចំពោះប្រវត្តិការប្រកួតវិញរួមមាន ការប្រកួតជុំវិញពិភពលោក នៅឯកូរ៉េ, VIPL រដូវកាលទីមួយ ទីពីរ និង ទីបី, ការប្រកួត Samsung Galaxy, ការប្រកួតនៅឯចិន, កាប្រកួត E-Sports ហ្គេម, កាប្រកួត Internet នៅចិន និង VML។

Revengerx ឈ្មោះពិតគឺ Ling Yeow Shen ជនជាតិសាំងហ្គាពួរ កាន់កាប់ផ្នែក Lane ចូលចិត្តលេង តួអង្គ Skye រីឯប្រវត្តិការប្រកួតរួមមាន Tesseract Winter, Spring, Summer និង Pro League ផងដែរ។

Babala ឈ្មោះពិត Lu Jing ជនជាតិចិន កាន់កាប់ផ្នែក Jungle ចូលចិត្តលេងតួអង្គ Koshka រី​ឯប្រវត្តិការប្រកួតរួមមាន VIPL រដូវកាលទីបី, ការប្រកួត E-Sports ហ្គេម, ការប្រកួត Internet នៅចិន, ការប្រកួត VML, ការប្រកួត នៅចិន។

ប្រភព Vainglory
Powered by Blogger.