កំណែទម្រង់ Vainglory បន្ទាប់ មិនត្រឹមតែថតវីដេអូបានទេ អាចផ្សាយបន្តផ្ទាល់បានទៀតផង - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

កំណែទម្រង់ Vainglory បន្ទាប់ មិនត្រឹមតែថតវីដេអូបានទេ អាចផ្សាយបន្តផ្ទាល់បានទៀតផង


ដូចដែលយើងបានដឹងស្រាប់ហើយថាប្រព័ន្ធប្រតិបត្តិការ iOS 10 បានសម្រាប់បើកមុខងារ Replaykit ជាផ្លូវការ អាចអោយអ្នកផលិតហ្គេម ឬ កម្មវិធី ធ្វើការ បញ្ចូលកូដ ដើម្បី ថតវីដេអូ និង ផ្សាយបន្តផ្ទាល់ទៅកាន់ Online ជាផ្លូវការ បានហើយ ដូច្នេះហើយ Vainglory បានសម្រេចបើកផ្លូវ នៅ កំណែ Update បន្ទាប់នេះ មិនត្រឹមតែអាចថតវីដេអូបាននោះទេ ថែមទាំងអាច ផ្សាយបន្តផ្ទាល់បានភ្លាមៗទៀតផង ប៉ុន្តែសម្រាប់តែ iOS 10 ប៉ុណ្ណោះ។

យោងទៅតាមពត៌មានបែកធ្លាយចេញពី Forum Developer អ្នកផលិតហ្គេម និង ទំព័រសម្រាប់បញ្ចេញពត៌មានបែកធ្លាយ Vainglory បានអោយដឹងថា សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 9 គឺនឹងអាចថតជាវីដេអូហ្គេមបាន  រីឯ iOS 10 វិញ នឹងអាចថតបានហើយផ្សាយបន្តផ្ទាល់បានទៀតផង តាមរយៈការបើកផ្លូវដោយមុខងារ Replaykit ពី Apple ផ្ទល់តែម្តងបាទ។

ប្រភព Vainglory Leak! 
Powered by Blogger.