សញ្ញាសំខាន់ៗ ដែល Vainglory ដាក់អោយ តែអ្នកលេង ចូលចិត្តប្រើប្រាស់ក្នុងន័យផ្សេង - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

សញ្ញាសំខាន់ៗ ដែល Vainglory ដាក់អោយ តែអ្នកលេង ចូលចិត្តប្រើប្រាស់ក្នុងន័យផ្សេង


ដូចដែលយើងបានដឹងស្រាប់ថា ក្នុងហ្គេម Vainglory មិនអាចធ្វើការ ឆាតបានឡើយ តែយើងអាចទំនាក់ទំនងគ្នា តាមរយៈការប្រើប្រាស់ សញ្ញាបាន ដោយធ្វើការ Ping សញ្ញាទាំងនោះ តាមអ្វីដែលយើងបានគិត និង ចង់ប្រាប់ទៅមិត្តរួមក្រុមជាដើម។


ក្នុងហ្គេមនេះ វាមានសញ្ញាចំនួន ប្រាំគឺ គោលដៅវាយប្រហារ, ប្រុងប្រយ័ត្ន, រត់, កំណត់គោលដៅ និង សញ្ញាបាត់ ឬ ហៅថា Missing នោះអី។ ប៉ុន្តែជាធម្មតា Players មិនបានប្រើប្រាស់សញ្ញាទាំងនោះ តាមគោលការណ៍ ដែល Vainglory បានបង្ហាញឡើយ។

ឧទាហរណ៍ សញ្ញាសួរ គេទុកប្រើប្រាស់សម្រាប់ បាត់ Laner ឬ បាត់ Jungler ជាដើមនៅខាងសត្រូវ ដែលហៅថា ការ Report ពេល Missing អោយគ្នាយើងចេះប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់សញ្ញានេះសព្វថ្ងៃវិញ ក្នុងទម្រង់លេង Casual ឬ Rank ដែល ប៉ះអ្នកមិនដែលស្គាល់នោះ អាចនិយាយបានថា ទុកជេរគ្នា ទុកថាអោយគ្នាជាដើម មើលទៅថានរណាម្នាក់ លេងមិនសូវជាទំនង វល់ៗ ច្បាស់ជាដាក់សញ្ញានេះពីលើមិនខាន។

ប្រភេទមួយទៀត សញ្ញា ពណ៌ បៃតងទុកកំណត់គោលដៅនោះ ជាធម្មតា Player មិនបានប្រើប្រាស់វាដូច្នេះឡើយ តាមខ្ញុំសង្កេតឃើញ ពេលដែលសមាជិកណាម្នាក់ ក្នុងក្រុមលេងមិនកើត គេនឹងដាក់សញ្ញានេះ ចំពីលើក្បាល និង អោយមេឌៃ ឬ ដាក់ជា រូបមុខញញឹម បែបនេះគឺជាការឌឺដង ច្បាស់លាស់ណាស់ ប្រសិនបើហ្គេម មើលទៅច្បាស់ជា ចាញ់ ឬ មិនទុកមុខជាដើម គ្មានអីផ្សេង ក្រៅពីន័យនេះឡើយ។ តើអ្នកយល់យ៉ាងណាចំពោះការប្រើប្រាស់សញ្ញាទាំងនេះ?

Powered by Blogger.