ស្វែងយល់ពីមុខងារនីមួយៗក្នុងហ្គេម Vainglory - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ស្វែងយល់ពីមុខងារនីមួយៗក្នុងហ្គេម Vainglory

តាមរយៈអត្ថបទនេះ ខ្ញុំនឹងធ្វើការ បកស្រាយនូវមុខងារនីមួយៗ ពីក្នុងហ្គេម Vainglory ដើម្បីអោយអ្នកទាំងអស់គ្នាកាន់តែជ្រាបច្បាស់ជាពិសេសសម្រាប់អ្នកចំណូលថ្មីនៃ ហ្គេមនេះ តែម្តង ដែលវាដំណើការលើ ឧបករណ៍ដើរដោយ iOS និង Android។


នៅក្នុងផ្ទៃអ៊ីនធើហ្វេស ហ្គេម​ដែលយើងបើកចេញមកដំបូងយើងឃើញនៅ ចំហៀង ខាងឆ្វេងដៃនោះ គឺមានមុខងារចំនួន ប្រាំមួយដូចជា ប៊ូតុងស្វែងរកការប្រកួតដើម្បីលេង, ពត៌មាន, ចំណេះដឹងពីហ្គេម, បណ្តាញសង្គម, ទីផ្សារ និង អំពីគណនីរបស់យើងនៅខាងក្រោមគេ រីឯ ខាងស្តាំដៃគឺ បញ្ចាក់ពីថ្ងៃកំណត់រដូវកាលនីមួយៗ និង Quest ដែលអ្នកត្រូវធ្វើ។

ប៊ូតុងដើម្បីលេង 


ក្នុងប៊ូតុងដើម្បីលេង វាបែងចែកជាបួនផ្នែកគឺ Battle Royale សម្រាប់ធ្វើការកម្សាន្តដោយលេង នៅលើ lane សុទ្ធសាត យូរបំផុតគឺ 15 នាទី អមដោយ Gold 2000 និង Level 4 សម្រាប់ការចាប់ផ្តើម , Standard ហ្គេមគឺជា ទីតាំងអាចអោយអ្នកលេងហ្គេម អនុវត្តន៍ជាមួយ Bot ឬ លេងជា PVP Online លក្ខណៈ កម្សាន្ត និង ការលេង Rank, Party ប្រសិនបើអ្នកចង់ធ្វើការ លេងជាមួយមិត្តភក្តិអាចចូលទៅកាន់មុខងារនេះបាន ដើម្បីបង្កើត Party ស្វែងរកការប្រកួត ឬជាអ្នកដាក់អោយគេប្រកួតគ្នាជាដើម, ចុងក្រោយគេនោះគឺ Practice សម្រាប់អោយអ្នកធ្វើការ អនុវត្តន៍ លេង Hero ផ្សេងៗ និង សាកល្បង iTems អ្វីដែលអ្នកចង់ដឹងអនុភាពរបស់វា។

ប៊ូតុងពត៌មាន 


សម្រាប់ប៊ូតុងពត៌មាន បែកចែងជាប្រាំមួយផ្នែកដោយ Update Notes គឺជាកំណត់ចំណាំសម្រាប់កំណែ Update ចុងក្រោយ​បំផុតដែលធ្វើឡើងនៅលើ ហ្គេមនេះ, Community គឺជាបណ្តាញទំនានក់ទំនងនឹង Vainglory ទាំងអស់, News គឺជាពត៌មានផ្សេងៗ ទាក់ទងនឹងហ្គេមនេះ , eSport គឺជាទីតាំងបង្ហាញពីពត៌មានទាក់ទងនឹងការប្រកួតរបស់យើង, Hero Lore គឺជាទីតាំងបង្ហាញពី ខ្សែរសាច់រឿងនីមួយៗ ចំពោះ Autumn ចុងក្រោយគេនោះ ជាការបង្ហាញនូវកំណែ Update និង រង្វាន់ដែលអ្នកត្រូវទទួលបាន សម្រាប់ រដូវកាលបច្ចុប្បន្ន។

ប៊ូតុងចំណេះដឹងហ្គេម 


សម្រាប់ប៊ូតុងដែលមានរូបភាព ខួក្បាល នេះគឺបង្ហាញពីវីដេអូចំណេះដឹងផ្សេងៗទាក់ទងនឹងហ្គេម បែងចែកជា 6 ផ្នែក គឺ Basic សម្រាប់អ្នកថ្មីៗថ្មោង, Map ពីផែនទី, iTems គឺអាវុធក្នុងហ្គេម, Tactics គឺជាតិចនិកលេងផ្សេងៗ និង Spoitlights វីដេអូផ្លូវការបង្ហាញពី សមត្ថភាព Hero ក្រោយគេនោះគឺជា Hero បង្ហាញពីអត្ថបទផ្សេងៗទាក់ទងនឹង Hero។

ប៊ូតុងបណ្តាញសង្គម 


ប៊ូតុងបងណ្តាញសង្គមបែងចែកជាបីផ្នែកដោយ Friends សម្រាប់ផ្ទុក មិត្តភក្តិក្នុងហ្គេមរបស់លោកអ្នក នឹងធ្វើការ ឆាតផងដែរ មិនថា Online ឬ Offline ឡើយ សម្រាប់មុខងារថ្មីដែលបានបញ្ចូល លោកអ្នកអាច ឆាតជាមួយគ្នា ដោយមិនបាត់បង់ឆាតឡើយ បើទោះបីជា Offline ក្តី, Guild គឺជាទីតាំង Guild ដែលដាក់សមាជិកបាន 50 នាក់ រីឯ Team គឺជាក្រុមរបស់អ្នកបានបង្កើតឬចូលរួម មានគ្នាពេញ 6 នាក់នោះអី។

ប៊ូតុងទីផ្សារ 


សម្រាប់ប៊ូតុងនេះ បែងចែកច្រើនផ្នែកដោយ Featured សម្រាប់បង្ហាញពីកម្មវិធីពិសេសៗនៃហ្គេម នេះ ដូចជាការដាក់លក់ Hero ឬ ICE បញ្ចុះតម្លៃជាដើម, Heroes ទីតាំងដើម្បីទិញ និង ផ្ទុក Heroes ដែលអ្នកមាន, Skins ជាទីតាំងសម្រាប់ ទិញ និង ផ្ទុក Skin នៃ Hero របស់លោកអ្នក, Card សម្រាប់ធ្វើការ Craft និង ទិញ កាតដើម្បីដោះដូរយក Skin ផ្សេងៗ, Boosts គឺដើម្បីទិញ Boost សម្រាប់លោកអ្នកដូចជា បន្ថែម Sunlight, XP និង Guild Fame ជាដើម, My Card នោះជាកន្លែងស្ទុកទុក កាតរបស់អ្នកដែលមាន និង ICE គឺជាទីតាំងសម្រាប់ទិញ ICE តែម្តង។

ប៊ូតុងគណនី 


អ្នកអាចតាមដាន Level , ចំនួនឈ្នះ, ICE, Glory គ្រាប់ Opals , Rank សម្រាប់គណនីរបស់អ្នក ជាមួយនឹង ប៊ូតុងចុងក្រោយនេះ ជាពិសេសនោះគឺការ Ban ឬ ឡើងនិង ធ្លាក់ Kamar ជាដើម ថាគណនីរបស់យើងដូចម្តេចដែរ អមដោយ ការបញ្ចាក់ពី Rank នៅរដូវកាលនីមួយៗផងដែរ។

ប្រភព NoobieGMK
Powered by Blogger.