នេះជាភាពផ្លាស់ប្តូររបស់ កាំភ្លើង Turret ក្នុង Version ក្រោយ - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

នេះជាភាពផ្លាស់ប្តូររបស់ កាំភ្លើង Turret ក្នុង Version ក្រោយ


ជាធម្មតាក្នុងការ Update ពីមួយជំនាន់ទៅមួយជំនាន់ Vainglory តែងតែធ្វើការ កែប្រែ មុខងារផ្សេងៗក្នុងហ្គេម ក៏ដូចជា Gameplay ជាដើម ដើម្បីអោយអ្នកលេង កាន់តែមានចំណាប់អារម្មណ៍ ខ្ពស់ និង ប្លែកភ្នែក ហើយកាន់តែងាយស្រួលលេងជាងមុន។

ជាក់ស្តែង សម្រាប់ Turret នៅ Version ក្រោយ 1.23 នេះវានឹងបំពាក់ដោយ ឡាស៊ែរតែម្តង ដើម្បីងាយស្រួលអោយអ្នកដឹងថា តើ Turret វាកំពុងតែ Track បាញ់លើនរណាគេ។ វាដំណើារការដោយ សព្វដងក្នុង Range របស់វា ប្រសិនបើគ្មាន Minions លោកអ្នកនឹងក្លាយជា Target របស់វាហើយ, ប្រសិនបើអ្នកប៉ះពាល់សត្រូវ នៅជិត Turret ក្នុង Range វាវានឹងបាញ់លោកអ្នក, ប្រសិនបើវាបាញ់ មិត្តរួមក្រុមលោកអ្នក ហើយគេដើរចេញ តែអ្នកនៅជិតនោះ វានឹងបាញ់លើអ្នកម្តង។

ជាធម្មតាដើម្បីបំផ្លាញវាដោយសុវត្ថិភាព គឺ Minions ជាជំនួយការដ៏ធំក្នុងការ ឈររង Turret នេះឯង ឬ ប្រើប្រាស់ គ្នារបស់ពួកយើង Tank ភាគច្រើន Roam ដោយផ្តោតលើ Turret មិនប៉ះពាល់សត្រូវនៅក្នុងនោះ ដូចជាដាក់ Abilities ជះត្រូវជាដើម សឹមដាច់ Turret ទើបចាត់ការ សត្រូវតាមក្រោយ ក្នុងឪកាស ដែលអាចធ្វើទៅបាន។ អ្វីដែលសំខាន់ សម្រាប់ Version ក្រោយនេះ Turret នឹងមាន ឡាស៊ែរ មិនត្រឹមតែប៉ុណ្ណោះ ពេលដែល សត្រូវបានស្លាប់បាត់បង់ជីវិត ហើយលោកអ្នកបំផ្លាញ Turret វានឹងកាត់បន្ថយពេលវេលា នៃការចាប់ជាតិរបស់សត្រូវមកវិញផងដែរ។

ប្រភព Vainglory
Powered by Blogger.