កំណែទម្រង់បន្ទាន់ភ្លាមៗលើ Kestrel , Vox និង Skye - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

កំណែទម្រង់បន្ទាន់ភ្លាមៗលើ Kestrel , Vox និង Skye


បាទក្រោយពេលដែល Vainglory ចេញកំណែទម្រង់ 1.23 មកគឺ ទទួលបានការស្នើរសុំជាច្រើនពី អ្នកលេងជាពិសេសអោយមើលឡើងវិញលើ តួអង្គ Kestrel តែម្តងព្រោះការតម្លើង Weapon របស់វាពិតជាខ្លាំងលើសលប់មិនអាចទទួលយកបាន ចំណែកឯ Vox និង Skye វិញមិនមានអ្វីចោទឡើយ វាគ្រាន់តែនៅមានចន្លោះប្រហោងប៉ុណ្ណោះ។

ចំពោះកំណែទម្រង់បន្ទាប់ភ្លាមៗ ដោយមិនប្រកាសជាផ្លូវការលើគេហទំព័រ Vainglory នេះត្រូវបានប្រកាសលើ Forum ដោយ Developer វិញព្រោះវាក្តៅៗ ក្នុងនោះគឺជាការផ្តោតលើតួអង្គ Kestrel ដោយទម្លាក់ Weapon Ratio លើ សិល្បិ៍ Glimmershot ពី 100-140 ភាគរយ ទៅ 80-120 ភាគរយ ចំណែក Cooldown redution លើសិល្បិ៍ Active Como វិញ ធ្លាប់ពី 2.0 វិនាទី ទៅ 1.5 វិនាទី។

រីឯ Vox និង Skye នោះមិនមានការបន្ថែមបន្ថយអ្វីឡើយ គ្រាន់តែជាកំណែទម្រង់លើកំហុសឆ្គងសិល្បិ៍របស់វាដំណើរការមិនបានល្អលើ 1.23 ប៉ុណ្ណោះ ហៅថា Bug ដែលចំពោះ Vox គឺ Ultimate Triggered Resonance នឹងត្រូវលើអ្វីៗទាំងអស់ មិនត្រឹមតែ Hero ឡើយ ចំណែកឯ Skye វិញ គឺទីតាំងដែល Lock Skye មិនបង្ហាញពីគោលដៅវាយប្រហារ ឥឡូវនេះវាមកធម្មតាវិញ។

ប្រភព Vainglory
Powered by Blogger.