បញ្ហាដ៏ធំដែល Vainglory កំពុងជួបប្រទះពេលនេះគឺ Server នៅអាស៊ីយើង - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

បញ្ហាដ៏ធំដែល Vainglory កំពុងជួបប្រទះពេលនេះគឺ Server នៅអាស៊ីយើង


ប៉ុន្មានថ្ងៃក្រោយពេលដែល Update យើងសង្កេតឃើញថា ចំនួន Players កើនឡើងជាលំដាប់ធ្វើអោយ Server មិនអាចទ្រទ្រង់បានរហូតដល់ពេលខ្លះគាំងក៏មាន ដែលធ្វើអោយ ក្រុមការងារ Super Evil ដែលជាផ្នែកគ្រប់គ្រងហ្គេមនេះ សម្រេចចិត្តដក ចំនួន Players ដល់ទៅ 20% អោយស្ថិតក្នុងការ Offline មិនអាចលេងបាន រីឯ ថ្ងៃនេះវិញគឺដក ដល់ថ្នាក់លើសពី 20% ទៀត។

យ៉ាងណាមិញ យើងនៅតែមិនទទួលបានពត៌មានច្បាស់លាស់ និង ការបញ្ចាក់ប្រាប់ពី Vainglory ថាថ្ងៃណានឹងអាចដោះស្រាយបញ្ហានេះបាន និង ចប់ជាស្ថាពរ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃយើងបានត្រឹមតែទទួលបាននូវពត៌មានថា ដក Players ចេញអោយស្ថិតក្នុង Offline និង បើកអោយលេងវិញតែប៉ុណ្ណោះ ប្រមាណជា 3 ទៅ 4 ថ្ងៃហើយ ដូច្នេះយើងអាចសនិដ្ឋានបានថា ក្រោយពេលដែល Update Server ដែលកំពុងតែជួបប្រទះបញ្ហាធំនោះគឺ អាស៊ីអាគ្នេយ៍នេះតែម្តង។
Powered by Blogger.