ក្រុមហ៊ុន Super Cell ចាប់ផ្តើម Ban Account អ្នកលេង Clash of Clan ជាបន្តបន្ទាប់ - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ក្រុមហ៊ុន Super Cell ចាប់ផ្តើម Ban Account អ្នកលេង Clash of Clan ជាបន្តបន្ទាប់


មួយរយៈ ចុងក្រោយនេះ អ្នកលេង Clash of Clan ទទួលបាន ផលប៉ះពាល់យ៉ាងខ្លាំង ក្រោយពេលដែលក្រុមហ៊ុន Super Cell ចាប់ផ្តើម Ban Account អ្នកលេងហ្គេមនេះ ដែលប្រើប្រាស់ នូវកម្មវិធី ទីបី ដើម្បីអោយមានភាពងាយស្រួលលេងហ្គេមនេះ ជាងមុន ដូចជា ជំនួយពី Xmod ជាដើម ហើយមិនមែន Ban ធម្មតានោះទេ គឺ Ban រហូតតែម្តង ប្រសិនបើ គណនីណា រកឃើញថា អ្នកដែលកំពុងតែលេងវា បានលួចប្រើប្រាស់នូវកម្មវិធី ទីបី ដើម្បីមានភាពងាយស្រួលក្នុងការលេងហ្គេមនេះ។


ទន្ទឹមនឹងនេះ គណនីមួយចំនួនទៀត ដែលមិនប្រើប្រាស់ XMod ខ្ញុំក៏ឃើញ មានផលប៉ះពាល់ដែរ តែតាមរយៈការសង្កេតមើលទៅ ដោយសារតែពួកគេបានប្រើប្រាស់នៅ ឧបករណ៍ Jailbreak ដូច្នេះហើយ បានជាវាមានផលប៉ះពាល់ និង ប្រើប្រាស់នូវកម្មវិធី មិនស្របច្បាប់ពី App Store មួយចំនួន ក៏អាចនាំអោយ ក្រុមហ៊ុននេះ Ban បានដែរ ប្រសិនបើដំណើរការ រកឃើញ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ រាល់គណនីនីមួយៗ ច្បាប់របស់ Clash of Clan បានបញ្ចាក់ហើយ ហាមលេងលើ ឧបករណ៍ ពីរផ្សេងគ្នា គឺ អាចលេងបានតែ ឧបករណ៍មួយប៉ុណ្ណោះ ហើយហាមប្រើប្រាស់ពាក្យសម្តី មិនសមរម្យ លើហ្គេម ដែលអាចអោយមានផលប៉ពាល់ផងដែរ។

ប្រភព AllClash
Powered by Blogger.