បន្ថែម Source មានប្រភពមិនច្បាស់លាស់ ចូលទៅ Cydia មានផលប៉ះពាល់អ្វីខ្លះ? - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

បន្ថែម Source មានប្រភពមិនច្បាស់លាស់ ចូលទៅ Cydia មានផលប៉ះពាល់អ្វីខ្លះ?


Source គឺជាប្រភពមួយ ដែលផ្ទុកទៅដោយ ទន្ន័យ Tweak ឬ Theme និង ឯកសារផ្សេងៗ ដែលអាចបន្ថែមចូលទៅ ក្នងប្រព័ន្ធដំណើរការរបស់ iOS បាន។ Source វាពិតជាមានសារៈសំខាន់ ប្រសិនបើអ្នកមិនមាន Source អ្នកមិនអាចស្វែងរក Tweak ឬ Theme ដើម្បីធ្វើការតម្លើងឡើយ។


 អ្នកអាចធ្វើការចំណាំបានរាល់ពេល ដែល Device របស់អ្នក Jailbreak និង មាន Cydia រួចរាល់វាតែងតែមាន Source ដែលបានបន្ថែមរួចរាល់ មួយចំនួនដាក់អោយប្រើប្រាស់ ជាផ្លូវការនៅក្នុង Cydia របស់អ្នក ទាំងនោះគឺសុទ្ធតែជា Source គួរអោយទុកចិត្តបាន។ ប៉ុន្តែមិនថា ខ្ញុំ ឬ ប្រិយមិត្តឡើយ គិតថា Source ទាំងនោះវាមិនគ្រប់គ្រាន់ អ្វីដែលខ្លួនត្រូវការឡើយ ពីព្រោះចំណង់ចំណូលចិត្តរបស់ មនុស្សមិនដូចគ្នាទេ អ្នកខ្លះចូលចិត្តក្នុងការលេង Theme រីឯមនុស្សមួយចំនួនទៀត ចូលចិត្តស្វែងរក Tweak ប្លែកៗជាដើម ដើម្បីសាកល្បង ឬ ទទួលបានអត្ថប្រយោជន៍ផ្សេងៗ។


តាមពិតទៅការបន្ថែម Source វាពិតជាប្រឈមមុខ នឹងបញ្ហាគ្រោះថ្នាក់ខ្លាំងណាស់  ដូចជាការបាត់បង់ទន្ន័យ និង ទម្លាយរាល់ពត៌មាន នៅលើ ឧបករណ៍របស់អ្នក ទៅកាន់ ម្ចាស់ Source ដែលបានបង្កើត។ ត្រូវចងចាំថា រាល់ពេលដែលអ្នក ធ្វើការបន្ថែម Source គឺម្ចាស់ជាអ្នកបង្កើត Source នោះអាចដឹងរាល់សកម្មភាពរបស់អ្នកគ្រប់ពេល និង គ្រប់ជំហ៊ាននៅពេលដែល អ្នកតម្លើង Tweak របស់គេ។ នេះគឺជាបញ្ហាមួយដែលអ្នក ត្រូវគិតអោយបានច្បាស់ ដូច្នេះមុននឹងធ្វើការ Add Source ត្រូវប្រាកដក្នុងចិត្តអ្នកថា តើវាអាចទុកចិត្តបានឬអត់? តើ Source មួយនេះមានគេស្គាល់ច្រើនដែររឺទេ? បើសិនជា Source ដែលអ្នកចង់ធ្វើការបន្ថែមនោះ មិនមានគេប្រើប្រាស់ ឬ មិនមានគេស្គាល់ច្រើន ពុំគួរធ្វើការ បន្ថែម Source នោះឡើយ។
Powered by Blogger.