កំណែ Update iOS 9.3.5 មានប្រយោជន៍អ្វីខ្លះ? គួរ Update ទេ? - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

កំណែ Update iOS 9.3.5 មានប្រយោជន៍អ្វីខ្លះ? គួរ Update ទេ?


Apple បញ្ចេញកំណែ Update ប្រព័ន្ធប្រតិបត្តិការ iOS 9.3.5 ហើយជាមួយនឹងកំណែ ទម្រង់ថ្មីក្នុងការបិទចន្លោះប្រហោងនៃការ Jailbreak លើកំណែ Update ចាស់ ហើយប្រព័ន្ធសុវត្ថិភាពមួយចំនួនជាពិសេសគឺ Kernel តែម្តង។ ប្រសិនបើលោកអ្នកជា អ្នកប្រើប្រាស់ មិនចូលចិត្តការ Jailbreak តែគិតពីប្រព័ន្ធសុវត្ថិភាពខ្លាំង សូមធ្វើការ Update ភ្លាមៗទៅមិនបាច់គិតច្រើនឡើយ។ ខាងក្រោមនេះគឺជា កំណែទម្រង់នៃប្រព័ន្ធប្រតិបត្តិការ ថ្មី ដែល Apple បានបង្ហាញ

iOS-9.3.5

ប៉ុន្តែសម្រាប់អ្នកដែល ចូលចិត្ត Jailbreak និង ស្វែងយល់់ច្រើននៃដំណើរការ Jailbreak នោះ មិនចាំបាច់ Update ក៏បាន ដែរព្រោះអ្នកបានយល់ច្រើនស្រាប់ ក្នុងវិធីសាស្រ្តការពារខ្លួនរួចមកហើយ។ អ្នកអាចធ្វើការ Update បានតាមរយៈ Settings > Software Update ប៉ុន្តែសម្រាប់បងប្អួន ដែល Jailbreak រួចរាល់ លុះត្រាតែធ្វើការ Restore ចោលតែម្តង។ 

ចំណាំ៖ ខណៈពេលនេះ ប្រពន្ធប្រតិបត្តិការ ចាស់ៗ ក្រោម iOS 9.3.5 Apple បានធ្វើការ បិទ ហើយ ដូច្នេះប្រសិនបើអ្នកសម្រេចចិត្តឡើងហើយ អ្នកមិនអាចត្រឡប់ក្រោយវិញបានឡើយ។ 

Powered by Blogger.