ចាប់ពីពេលនេះអ្នកលេង Pokemon Go ដោយប្រើប្រាស់ GPS ក្លែងក្លាយអាចនឹងប្រឈមមុខក្នុងការ បិទ Account ចោលរហូតពីក្រុមហ៊ុន - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ចាប់ពីពេលនេះអ្នកលេង Pokemon Go ដោយប្រើប្រាស់ GPS ក្លែងក្លាយអាចនឹងប្រឈមមុខក្នុងការ បិទ Account ចោលរហូតពីក្រុមហ៊ុន


ចាប់ពីពេលនេះទៅ ក្រុមហ៊ុន Niantic នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត ទៅកាន់ Player Pokemon Go ណាដែលលេងហ្គេមនេះ ដោយប្រើប្រាស់វិធីសាស្រ្តខុសច្បាប់ដែលហៅថា Cheat គឺនឹងលុប គណនីចោលជារៀងរហូតតែម្តង។

ដោយសារតែការសង្កេតឃើញពីក្រុមហ៊ុន ថាមានមនុស្សជាច្រើន ចាប់ផ្តើមលេងហ្គេមនេះដោយប្រើប្រាស់ GPS ក្លែងក្លាយដើម្បីចាប់សត្វ Pokemon ឬ កម្មវិធីជំនួយផ្សេងៗដែលខុសនឹងច្បាប់ទើបក្រុមហ៊ុនសម្រេចបង្កើតច្បាប់នេះឡើងនឹងប្រកាសជាផ្លូវការតែម្តង។

ដូច្នេះចាប់ពីពេលនេះតទៅ Policy ថ្មីមួយទៀតរបស់ Pokemon Go មិនមែន បិទ Account មិនអោយចាប់ Pokemon ត្រឹមពីរឬបីម៉ោងឡើយ ប្រសិនបើរកឃើញថា លួចប្រើប្រាស់កម្មវិធីជំនួយក្នុងការ ចាប់ Pokemon ឬ ប្រប្រាស់ ប្រព័ន្ធ GPS និង Map ក្លែងក្លាយ គឺ បិទ Account ចោលជារឿងរហូតតែម្តង ដូច្នេះចូរប្រុងប្រយ័ត្នអោយបានខ្ពស់បន្តិចណា។
Powered by Blogger.