គេហទំព័រហ្គេម ត្រូវបានវាយប្រហារដោយ Hacker និង លួចយក Steam Keys ហ្គេមប្រមាណជា 9 លាន Key - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

គេហទំព័រហ្គេម ត្រូវបានវាយប្រហារដោយ Hacker និង លួចយក Steam Keys ហ្គេមប្រមាណជា 9 លាន Key

Keys នៃហ្គេមដែលដាក់លក់ប្រមាណជាង 9.1 លាន Keys នៃ Steam ត្រូវបាន វាយប្រហារ លួចយកបានសម្រេច ដោយ Hacker បន្ទាប់ពី វាយប្រហារ Forum ហ្គេមល្បីល្បាញមួយ។


គេហទំព័រ DLH.net ដែលជាគេហទំព័រ បង្ហាញពត៌មាន , បង្ហាញពីហ្គេម និង Cheat កូតផ្សេងៗ និយាយរួមគឺទាក់ទងនឹងហ្គេម ត្រូវបាន រងការវាយប្រហារដោយ Hacker មិនស្គាល់មុខ គួរបញ្ចាក់ផងដែរថា កាលពីខែកក្កដាថ្ងៃទី 31 ខណៈពេលដែល ឈ្មោះ Hacker នោះមិនត្រូវបានស្គាល់ការវាយប្រហារនេះ ត្រូវបានគេកត់សម្គាល់ថា ជា ក្រុមតែមួយ ដែលបានធ្វើការ វាយប្រហារ លើ Dota 2 Forum នាពេលថ្មីៗនេះ និង បង្ហាញ គណនី ប្រមាណជា ២ លានជាង។

យោងទៅតាម ពត៌មានលេចធ្លាយចេញពី Leaksource.com ចំពោះ Code ដែល Copy មកពីអ្នកលួចចេញពី Database បាននិយាយថា DLH.net គឺ អាចអាចអោយអ្នកប្រើប្រាស់ ធ្វើការ ចែករំលែក Key ហ្គេម តាមរយៈ Forum បាន ដែលជាតំបន់តែមួយគត់មាន User បានចុះឈ្មោះរួចរាល់ប្រមាណជា 3.3 លាន។

យើងបានដឹងរួចមកហើយថា​ បញ្ហានេះ បណ្តាលមកពីកំហុសបច្ចេកទេស ប្រើប្រាស់ CMS vBulletin ជំនាន់ចាស់ ធ្វើអោយ Hacker អាចមានសមត្ថភាព ធ្វើការវាយប្រហារដល់ Database បាន ទាក់ទងទៅនឹង Forum Dota 2 ដែលរងការវាយប្រហារ។


បន្ទាប់ពីជោគជ័យក្នុងការវាយប្រហារ Forum ហ្គេមដ៏ធំ ក្នុង Database សរុបដែលបានបង្ហាញទិន្ន័យលើ LeakedSource សរុបប្រមានជា 9.1 លាន នៃ Steam Keys ឯណោះ។ ជាចុងក្រោយ អ្នកដែលកាន់កាប់ Platform នៃ Steam សូមមិនធ្វើការអធិប្បាយ ឬ បញ្ចេញយោបលពីបញ្ហាដែលរងការវាយប្រហារនេះឡើយ។

 អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះគឺអ្នកប្រើប្រាស់ គណនីលើ Dota 2 Forum នោះមេត្តាប្រុងប្រយ័ត្នបន្តិច ព្រោះបញ្ហានេះ នៅតែជាកង្វល់ និង ជាគោលដៅនៃអ្នកវាយប្រហារនៅឡើយ ណាមួយ ក្រុមហ៊ុនក៏មិនទាន់បាន ចេញវិធានការ ឬ សេចក្តីថ្លែងការណ៍ ពីបញ្ហានេះដែរ។

ប្រភព : ZDNet , Techworm

Powered by Blogger.