អ្នកនឹងអាចធ្វើការទិញយក Skin ទីមួយ , ទីពីរ , ទីបី គ្រប់ Hero បានជា ICE ដោយមិនចាំបាច់ត្រូវការកាតឡើយ នាពេលខាងមុខនេះ - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

អ្នកនឹងអាចធ្វើការទិញយក Skin ទីមួយ , ទីពីរ , ទីបី គ្រប់ Hero បានជា ICE ដោយមិនចាំបាច់ត្រូវការកាតឡើយ នាពេលខាងមុខនេះ


មកដល់ហើយព្រឹត្តិការណ៍ Crazy Skin , នៅថ្ងៃទី 22 ខាងមុខនេះ គ្រប់ Hero ក្នុង Vainglory ទាំងអស់ នឹងដាក់អោយអ្នកធ្វើការ Unlock Skin ទី ១, ទី ២ , ទី 3 ដោយមិនចាំបាច់ត្រូវការកាតឡើយ វានឹងដាក់លក់ជា ICE តែម្តងរហូតដល់ថ្ងៃដែល Vainglory 1.20 ដាក់អោយធ្វើការ Update។


  • ធ្វើយ៉ាងណាទើបអាច Unlock Skin ទាំងនោះបាន ? 
ងាយៗចូលទៅកាន់ Shop > Get Skin > ស្វែងរក Skin សម្រាប់ Hero ណាដែលអ្នកពេញចិត្តហើយធ្វើការទិញជា ICE ភ្លាម។ 

  • អ្នកក៏អាចស្វែងរកទិញប្រអប់កាតផ្សេងៗ ជាមួយនឹង BARGAIN HUNTER ផងដែរ 
កុំបារម្ភសម្រាប់មិត្តអ្នកអាន ដែលខ្វះកាតសម្រាប់ធ្វើការដូចយក Skin , Bargain Hunter អាចជួយអ្នកបាន អ្នកអាចធ្វើការស្វែងរក ប្រអប់កាតដែលអ្នកចង់បានជាមួយនឹង Hero ដែលអ្នកពេញចិត្ត ហើយធ្វើការស្វែងរកក្នុង​ Market ជាការស្រេច។ 

បញ្ចាក់ផងដែរ៖ បើទោះបីជាវា Unlock ដោយ ICE បានក៏ពិតមែនប៉ុន្តែត្រូវចាំថាប្រសិនបើអ្នកចង់បាន Skin ទីបី គឺតម្រូវការ Unlock Skin ទីមួយ និង ទីពីរជាមុនសិន ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមចាប់ពីថ្ងៃទី 22 ខាងមុខនេះរហូតដល់ Vainglory 1.20 ដាក់អោយធ្វើការ Update។ 
Powered by Blogger.