ត្រូវចាំថាគ្រោះថ្នាក់បំផុតនៅពេលដែល Catherine បើក STORMGUARD - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ត្រូវចាំថាគ្រោះថ្នាក់បំផុតនៅពេលដែល Catherine បើក STORMGUARD


ភាពភ័យខ្លាចបំផុត និង ខ្វះការប្រុងប្រយ័ត្នពី Player ភាគច្រើនតែងតែធ្វេសប្រហេសមិនចាប់់អារម្មណ៍នឹង Stormguard របស់ Catherine ពេលខ្លះអាចធ្វើអោយមិត្តរួមក្រុមរបស់យើងដែលសល់ឈាមត្រឹមតែមួយតំណក់ស្លាប់ដោយសារតែ ស្នាដៃយើងវាយប្រហារ Catherine ខណៈពេលដែលនាងបើក Stormguard ប្រើប្រាស់ផងនោះ។ គួរបញ្ចាក់ផងដែរថា Stormguard របស់ Catherine វាមានសមត្ថភាពក្នុងការ ឡង Damage ទៅវិញ 77 Damage ហើយវានឹងបូកអោយ 7 ថែមទៀតនៅពេលដែលអ្នកលេង Upgrade វាក្នុងមួយ Level ហើយក្នុងការឡងម្តងវានឹង កាត់បន្ថយ Shield រយៈពេល 0.5 វិនាទីផងដែរ។ ត្រូវចាំថា ពេលដែល Catherine បើក Stormguard មិនគួរណាប៉ះនាងឡើយ តែអាចករណីចាំបាច់ពេលដែលនាងជិតអស់ឈាម ហើយ ដៃគូរបស់យើង និង យើងសល់ឈាមច្រើនគួរសមដែរ បើពុំដូច្នេះទេ ឃាតករដែលសម្លាប់ ដៃគូរបស់អ្នកនោះមិនមែនជា Catherine ទេគឺជាអ្នកផ្ទាល់ដែលធ្វើអោយមាន Damage ឡងទៅត្រូវពួកគេ ព្រោះ Stormguard របស់ Cahterine នឹងឡងទៅកាន់សត្រូវឈរក្បែរខ្លួនទាំងអស់។

តាមពិតខ្ញុំដឹងថា មាន Player ជាច្រើនដែលដឹងបញ្ហានេះរួចមកហើយ ប៉ុន្តែខ្ញុំគ្រាន់តែចង់ជួយរំលឹកហើយ បង្ហាញវាអោយអ្នកកាន់តែច្បាស់ថែមទៀត ព្រោះនៅមាន Player មួយចំនួនទៀតគាត់មានការធ្វេសប្រហេសនៅឡើយ។ 
Powered by Blogger.