ភាពផ្លាស់ប្តូររបស់ item ចាស់ ហើយនឹងបទបង្ហាញពី item ថ្មី - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

ភាពផ្លាស់ប្តូររបស់ item ចាស់ ហើយនឹងបទបង្ហាញពី item ថ្មី  • (1) ក្រឡែកទៅមើលរូបភាពទីមួយវាមានឈ្មោះថា Journey boots ដែលជាស្បែកជើង level 3 យើងធ្លាប់ហៅគ្រប់ៗគ្នា វាមានសម្ថភាព ក្នុងការ ជួយអោយយើងដើរលឿន 0.5 ទៅ 0.6 តែ cool down នៃការប្រើប្រាស់របស់វា​ពី 30 ទៅ 60 វិនាទី ដែលស្មើរនឹង 1 នាទី វាមិនក៏មានសម្ថភាពក្នុងការ ធ្វើអោយ  damage hero ទម្លាក់ cooldown ទៅ 12 វិនាទីភ្លាមៗ ប្រសិនបើវាលើសពីនឹង។ 1.18 វានៅមាន ឈាមលោតបញ្ចូល, Armor និង shield តែសម្រាប់ 1.19 ក្រោយនេះ វត្ថុបីយ៉ាងនេះត្រូវបានគេដកចេញហើយ ។ ពីមុន វាបូកឈាមអោយ 300 តែ version ក្រោយវាមានត្រឹមតែ 250 ទេ!!! 
journey-boots
  • (2) មើលរូបភាពទីពីរម្តង គឺស្បែកជើងដែរ សាកសមសម្រាប់ Roamer ព្រោះ Roamer មិនចាំបាច់លេង ស្បែងជើងហើយ និង warhorn ផ្សេងគ្នាទៀតទេ ពាក់បានទាំងស្បែកជើងហើយ ផ្គុំចេញ warhorn មួយទៀត នៅជាមួយគ្នាតែម្តង ដូច្នេះមិនខាត Spec ដាក់ឥវ៉ាន់ទៀតទេ។ វាមានឈ្មោះថា War treads អាចចុចប្រើប្រាស់អោយ ខ្លួនឯង និង មិត្តក្នុងក្រុមរត់លឿនបាន រយៈពេល 2 វិនាទី ហើយ 1 នាទីទើបអាចប្រើប្រាស់បានម្តងទៀត។ វានឹងដំណើរការ 0.4 នៃល្បឿនការប្រើប្រាស់ ហើយផ្គុំចេញពី ស្បែកជើង Level 2 ដែលមានឈ្មោះថា Travel boots និង បូកឈាមអោយ អ្នកដែលពាក់វា 500។ ពីមុន 1.18 អ្នកត្រូវការ stormguard ដើម្បីផ្គុំចេញវាតែពេលនេះមិនត្រូវការទេ វាត្រូវការ ផ្គុំចេញពី travel boots តម្លៃ 1000 gold + dragonheart 650 gold ហើយ ខ្លួនវាផ្ទាល់ 850 gold ទាំងអស់វា 2500 gold។ 
Items_war_treads
  • (3) មើលលេខបី ស្បែកជើងខ្មៅរូបភាពខាងក្រោមម្តង វាជា ស្បែកជើងថ្មីសម្រាប់ពាក់ខ្លួនឯង នៅពេល late ហ្គេម ស្បែកជើងនេះវាអាចប្រើប្រាស់បានរយៈពេល 3 វិនាទី ហើយក្នុងរយៈពេល 50 វិនាទីចុចប្រើបានម្តង។ បន្ថែមល្បឿននៃការរត់ 05 ដែលផ្គុំចេញពី travel boots និង បូកឈាមអោយ 200 ហើយ +15% នៃល្បឿន cool down និងបន្ថែមអោយ 4 enegy សម្រាប់ការបញ្ចូលមកវិញ រួមទាំង 250 energy ក្នុងខ្លួន hero ដែលពាក់វា ។ item នេះផ្គុំចេញពី boots level 2 តម្លៃ 1000 + void battery តម្លៃ 700 និង ផ្ទាល់ខ្លួនវាថែមជូន 600 ទៀតទាំងអស់ 2300 gold។ វាជាស្បែកជើងថ្មី ដែលអាចជ្រើសបានដោយខ្លួនអ្នកថាតើគួរពាក់ journey boots ជា item ចាស់​ឬពាក់វា បន្ទាប់ពីមាន boots level 2 ហើយ។ 
Items_halcyon_chargers
  • (4) តោះៗ មើលលេខបួនម្តង ក្រឡែកមើល រូបភាពផង គ្រាន់តែមើលក៏ដឹងដែរថាវាជា Flare gun ម្តងនេះ អ្នកមិនចាំបាច់ទិញម្តងមួយៗទៀតទេ ទិញមួយប្រើបានរហូត គ្រាន់តែថាវាមានពេលរបស់វា គឺ 18 វិនាទីប្រើបានម្តង ហើយពាក់ item នេះបូកឈាមអោយ 250 ទៀត តែវាផ្គុំចេញពី Oakheart តម្លៃ 300 gold និង ខ្លួនវាតម្លៃ 300 gold ទាំងអស់វា 600 gold។ 
Items_flare_gun
  • (5) ចុងក្រោយគេមើលគឺ Contraption ខ្ញុំមិនចាំបាច់រៀបរាប់ច្រើនទៀតទេ ព្រោះអ្នកទាំងអស់គ្នាបានស្គាល់អស់ហើយ តែចង់ប្រាប់ពីចំនុចដែលកែសម្រួលរបស់វា ពីមុន item នេះ build ចេញពី stomguard តែ version ក្រោយនេះមិនត្រូវការ stormguard ដើម្បី build វាទេ វាត្រូវការ flare gun item លេខបួនខាងលើនេះ ហើយនឹង chronograph ហើយនឹង ខ្លួនវាតម្លៃ 700 ទាំងអស់វាមានតម្លៃ 2100 gold មួយទៀតការពាក់ item នេះ មិនមាន ឈាមបាញបញ្ចូលឡើងបន្តិចៗដូចពីមុនទៀតឡើយ។ 
contraption..


ស្វែងយល់ពីភាសារពិសេសៗ
Energy : គឺជា របាដែលនៅខាងក្រោមឈាមរបស់ Hero ដែលយើងគ្រប់គ្នាតែងតែហៅក្នុងហ្គេមផ្សេងៗ ថា mana ហើយវាមានពណ៌ខៀវ។
boots : គឺជាស្បែកជើង :P 

អរគុណមានអារម្មណ៍ថាហត់ហើយព្រោះសរសេរច្រើនណាស់អ្នកអានក៏ហត់ដែរ :P
CR KH Noobie GMK
Powered by Blogger.