អំពី Hero Ardan - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

អំពី Hero Ardan

សួស្តីទៅកាន់ អ្នកលេង Vainglory ទាំងអស់ xD នៅថ្ងៃនេះ ខ្ញុំនឹងធ្វើការរៀបរាប់ ត្រួសៗនៃ Hero Ardan ដែលជា Hero សំណប់ចិត្តភាគច្រើននៃអ្នកចូលចិត្តលេង Hero Support ក្នុង Vainglory ដែលគេហៅតួនាទីថា Roam។ Hero នេះវាបានខ្លាចជា Popular Pick មិនថា Casual , Rank , និង ក្នុង Tournament ។ វាជាប្រភេទ Hero Support ដែលអាចការពារមិត្តរួ្មក្រុម , វាយប្រហារ និងឃុំគូសត្រូវបាន។ តោះស្វែងយល់ពី Skill របស់ Ardan ជាមួយនឹងខ្ញុំ៖*Heroic Perk 
សឹងគ្រប់ Hero ទាំងអស់វាសុទ្ធតែមានចំនុចពិសេសៗរៀងខ្លួន និង ខ្សែរសាច់រឿងទៀតផង ជាពិសេសនោះអ្វីដែលអ្នកលេងចង់បាន គឺ Skill មានជាប់ខ្លួនមួយទៀត សម្រាប់ Ardan វានៅមាន Skill មួយទៀត ដែលបានមកពី Julia ប្រពន្ធរបស់គាត់ក្រោយពេលដែលនាង ស្លាប់ទៅ ដោយស្នាដៃ Catherine មានឈ្មោះថា Heroic Perk សម្រាប់ Skill នេះ វានឹងបូកឈាមអោយបន្ថែម 1% រាល់ពេលដែល Ardan ប៉ះទង្គិចនឹងការវាយប្រហារ ប៉ុន្តែសម្រាប់ការវាយប្រហារដែលមាន Damage ចាប់ពី 75% ឡើងទៅ គឺវាមិន ដំណើរការឡើយ។
()
*Vanguard
Vanguard គឹជា Skill មួយដែលអ្នកលេងគួរតែស្វែងយល់ វាគឺជា Skill ទីមួយ ដែលអាចដាក់ឈាមអោយមិត្តរួមក្រុមបាន ក្នុងការប្រើប្រាស់ Skill នេះវាទប់ទល់រងការវាយប្រហារបានរយៈពេល 3 វិនាទី ហើយ បូកឈាមអោយ 50% នៃ ឈាមរបស់ Ardan ដែលទទួលបានពីការ Bonus ពាក់ item ប្រសិនបើដាក់លើខ្លួនឯង តែប្រសិនបើ ដាក់អោយមិត្តក្នុងក្រុម វាដំណើរការតែ 30% ប៉ុណ្ណោះ។
()
* Blood for Blood
វាគឺជា Skill ដែលយក Damage ចេញពី Weapon Power ហើយ Crystal Power ម្ខាង 25% ដើម្បីវាយប្រហារ ដូច្នេះសម្រាប់ការលេង Hero នេះនៅ Late game ក្រោយពេលដែលពាក់ item spp ហើយ គេអាចលេង WP ឬ Crystal item ជំនួយបន្ថែមបាន ដោយជ្រើសយក Bonesaw ឬ aftershock ជា item ពេញនិយមបំផុត។ ការប្រើប្រាស់ Skill នេះលុះត្រាតែ Vengeance ដែលមានពណ៌លឿងៗនោះពេញ100% ប៉ុណ្ណោះ។
()
*GAUNTLET (Ultimate)
វាគឺជា Skill សម្រាប់ធ្វើការ ឃុំគូសត្រូវ ហើយនៅពេលដែលប្រើប្រាស់ Skill នេះអ្នកនឹងទទួលបាន Vengeance 100% ពេញវិញភ្លាម។ ហើយប្រសិនបើការប្រើប្រាស់ Skill នេះរួច ដើរចេញពី រង្វង់នេះនោះ វានឹងបាត់បង់ភ្លាម។
(
នេះជា ការរៀបរាប់របស់ខ្ញុំសម្រាប់ ចែកជូនអ្នកទាំងអស់គ្នា អានកំសាន្ត ប្រសិនបើមានកន្លែងណាខុសឆ្គង អាចជួយកែខ្ញុំបានតាមរយៈ Comment ខាងក្រោម

Powered by Blogger.