សមាជិកក្រុម Gankstars ម្នាក់ទៀតត្រូវបានចាកចេញ និង ចូលក្នុងក្រុម Phoenix បន្ទាប់ពី CullTheMeek - Noobie GMK

Header Adsឈ្នះអាំងប៉ាវចូលឆ្នាំចិនរៀងរាល់ថ្ងៃជាមួយ 188ASIA.COM

សមាជិកក្រុម Gankstars ម្នាក់ទៀតត្រូវបានចាកចេញ និង ចូលក្នុងក្រុម Phoenix បន្ទាប់ពី CullTheMeek


CullTHEMeek ដែលជា TOP Player មួយរូបក្នុង Vainglory និងមានអ្នកស្គាល់ច្រើនហើយធ្លាប់ ជាសមាជិក Gankstars នោះបានធ្វើការចាកចេញ ក្រោយមកចូលក្នុងក្រុម TSM និង ចាកចេញទៀតហើយចូលជាមួយនឹង Phoenix ក្រោយពេលដែលក្រុម Phoenix ចាប់ផ្តើមលើកពានជាបន្តបន្ទាប់ ខណៈពេលនេះ ក្រុម Gankstars ចាប់ផ្តើមបាត់បង់សមាជិក ខ្លាំងអស់ហើយ ក្នុងនោះ R3cKeD ក៏បានចាកចេញដែលកាលពីម្សិលមិញនេះហើយចូលរួមជាមួយនឹង Phoenix។ ស្របពេលនេះដែលប្រហែលមួយម៉ោងមុននេះ IraqiZorro ដែលជា Manager ក្នុងក្រុម Gankstars ហាក់បីដូចជាមិនរីករាយសោះ តាមរយៈការ បង្ហោះ Status លើ Twitter មើលទៅដូចជាមានទុក្ខកង្វល់បន្តិច។

Powered by Blogger.